KHMERNews.com

Cambodia News

- Khmer News from Phnom Penh, Cambodia - update daily.

Menu:


Feature Article


Select a Category:

Relates site:

BUSINESS



មន្ត្រីគយនិង​កាំកុងត្រូលសហការ​ជាមួយប៉ូលិសចាប់​រថយន្តដឹកសាច់មាន់ស្អុយ

Thursday, August 23, 2007

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង​១១យប់ថ្ងៃទី១៨ សីហា កន្លងមកនេះ មន្ត្រីគយនិងរដ្ឋាករ ខេត្តបន្ទាយ​មានជ័យបានរួមសហការជាមួយ​ប៉ូលិសសេដ្ឋកិច្ចនិងមន្ត្រីកាំកុងត្រូល ចុះចាប់រថយន្ត១គ្រឿង ដឹកសាច់មាន់​ខូចគុណភាពចំនួន២តោន​នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកស៊ូ ស៊ីដេត អនុប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយ​មានជ័យបានឱ្យដឹងថា រថយន្ត១គ្រឿងដែល សមត្ថកិច្ចចាប់​ឃាត់នេះម៉ាកកាមរី ស៊េរី៩៣ ពណ៌ស្លែ បានដឹកសាច់មាន់ខូច​គុណភាពនាំចូលពីប្រទេសថៃ ចំនួន២តោន។ នៅពេល​សមត្ថកិច្ចចាប់ឃាត់ដើម្បី​ធ្វើការឆែកឆេរនោះ អ្នកបើកបរនិង​អ្នកជិះក្នុងរថយន្ត បានរត់​គេចខ្លួនបាត់។ ទោះបីជាមានការគេចខ្លួនក្តី ក៏មន្ត្រីជំនាញបានធ្វើការស្រាវរកជ្រាវមុខសញ្ញាឃើញ ដែរ មិនអាចគេចខ្លួនបានទេ ។ លោកបន្តឱ្យដឹងទៀតថា ការចាប់ឆែកឆេរនេះគឺដោយ​សារតែឃើញ រថយន្តជាប់សង្ស័យបើកក្នុង​ល្បឿនលឿននៅចំណុចឆែកឆេរ​របស់គយក្នុងភូមិសាស្ត្រ ភូមិសាលាក្រហម នោះ។ ពេលសមត្ថកិច្ចធ្វើសញ្ញាឱ្យ​ឈប់ដើម្បីត្រួតពិនិត្យនោះ រថយន្តនេះមិន​ព្រមឈប់ទេ ដូច្នេះហើយ ទើបសមត្ថកិច្ចបើក​រថយន្តដេញតាម ហើយដោយដឹងថាមិនអាច​គេចរួចនោះអ្នកបើកបរក៏​ឈប់រថយន្ត រួចបើកទ្វាររត់គេចមុន​ពេលដែលសមត្ថកិច្ចទៅដល់ ។ ក្រោយពេលពិនិត្យឃើញ​មានសាច់មាន់ខូចគុណភាពនោះសមត្ថកិច្ចក៏នាំយកទៅ ទីស្នាក់ការសាខាគយ និង រដ្ឋាករខេត្ត​ទាំងកណ្តាលយប់ ។ លោកស៊ូ ស៊ីដេត បានបន្តថា តាមការស្រាវជ្រាវគឺរថយន្តនេះរកស៊ីដឹក សាច់មាន់ខូច​គុណភាពច្រើនលើកមកហើយ តែសមត្ថកិច្ចដេញចាប់មិនបាន។ លោកបន្តថា សាច់មាន់ ខូចគុណភាពចំនួន២តោននេះ គឺឈ្មួញនាំចូល​ពីប្រទេសថៃតាមច្រករបៀង ប៉ោយប៉ែត ហើយបំរុងនាំ ចូលទៅ​លក់តាមបណ្តាខេត្តនិងទីក្រុងភ្នំពេញ ដែលគេទិញពីថៃក្នុងតំលៃថោក ហើយលក់តាមខេត្ត-ក្រុង បានចំណេញច្រើន​ទើបគេរកស៊ីល្មើសច្បាប់ប្តូរ​នឹងគ្រោះថ្នាក់បែបនេះ ។ លោកបានបន្តថា សាច់មាន់ខូច គុណភាពនេះបានដឹកទៅដុតនិងកប់ចោល​នៅចំណុចដីទួលឆ្ងាយពីភូមិសិង្ហា ក្នុងស្រុកអូរជ្រៅ កាលពីថ្ងៃ ទី១៩ សីហា ។ ក្នុងពិធីដុតសាច់មាន់នេះមានការ​ចូលរួមពីមន្ត្រីសាខាគយ​និងរដ្ឋាករខេត្តបន្ទាយមានជ័យ មន្ត្រីគយចល័ត ប៉ូលិសសេដ្ឋកិច្ចខេត្តនិងមន្ត្រីកាំកុងត្រូល​ប្រចាំច្រកទ្វារ ប៉ោយប៉ែតផងដែរ ។ លោកស៊ូ ស៊ីដេត បានបញ្ជាក់ថា ក្រោយពីមានបទបញ្ជា​របស់សម្តេចហ៊ុន សែន ស្តីពីការ​លួចលាក់ នាំចូលជ្រូក-មាន់ពីប្រទេសក្រៅរួចមក សមត្ថកិច្ចពាក់ព័ន្ធ​បានមានវិធាន​ការទប់ស្កាត់និងបង្ក្រាប មិនឱ្យ មានការនាំចូលឡើយ ។

Source: ATKHMER


 

 

Current category Business - top
This Cambodia News is update daily.