KHMERNews.com

Cambodia News

- Khmer News from Phnom Penh, Cambodia - update daily.

Menu:


Feature Article


Select a Category:

Relates site:

CRIME & SECURITY



តុលាការក្រុង​ចេញដីកា​ឃុំខ្លួនម្ចាស់ដី​ស្តុកសារ​ធាតុគីមីផ្សំ​គ្រឿងញៀន

Thursday, August 23, 2007

23/08/2007

រាជធានីភ្នំពេញ ៖ ទោះបីព័ត៌មានពីការចាប់ខ្លួនឈ្មោះជា ជុង មានភាពច្របូកច្របល់កាលពីចុង សប្តាហ៍មុន​ដែលខ្លះថាចាប់បាន ខ្លះទៀតថា​ចាប់មិនបាន ហើយមន្ត្រីផ្លូវការនានា​ក៏បានព្យាយាមមិនផ្តល់ ព័ត៌មានណាមួយដល់​អ្នកសារព័ត៌មានថែមទៀតនោះ ក៏ករណីរបស់ជា ជុង ហាក់ដូចជាមាន​ការស្ងៀមស្ងាត់ មួយរយៈនាដើមសប្តាហ៍នេះ ។ ប៉ុន្តែបន្ទាប់ពីមានមរណភាពរបស់លោកឧកញ៉ាអ៊ុំ ឆាយ នៅមន្ទីរ ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងបង្កឱ្យមានការភ្ញាក់ផ្អើល​ពីគ្រប់មជ្ឈដ្ឋាននោះ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២១ សីហា ឈ្មោះជា ជុង ក៏ត្រូវបានប៉ូលិសព្រហ្មទណ្ឌក្រសួង​មហាផ្ទៃនាំខ្លួនមកកាន់ តុលាការ​ក្រោមការយាមកាមយ៉ាង​តឹងតែងបំផុត ។ លោកចៅ​ក្រមកឹម រ៉ាវី ក្រោយពីការសាកសួរបន្តិច ក៏បានចេញដីកាឱ្យឃុំខ្លួននៅពន្ធនាគារ​ព្រៃ.សដោយ ចោទពីបទ​ទាក់ទិន នឹងការនាំមកស្តុកនូវ​សារធាតុគីមីផ្សំជាគ្រឿងញៀន ដែលមានជាង៥តោន ។ ឈ្មោះ ជា ជុង បានរត់គេចខ្លួនតាំងពីថ្ងៃដែលសមត្ថកិច្ចសំរុកចូលក្នុងដីចំការរបស់ខ្លួននៅត្រែងត្រយឹង ស្រុក ភ្នំស្រួច កាលពីថ្ងៃទី១ មេសា ឆ្នាំ២០០៧ កន្លងមកនេះ ហើយ​មិនបានដឹងថា គេចខ្លួនទៅទីណា​នោះទេ។ តាមរយៈការចាប់ខ្លួននៅបាវិត ទើបដឹងថាឈ្មោះនេះបានរត់ទៅលាក់ខ្លួននៅ​ប្រទេសវៀតណាម ។

Source: ATKHMER


 

 

Current category Crime & Security - top
This Cambodia News is update daily.