KHMERNews.com

Cambodia News

- Khmer News from Phnom Penh, Cambodia - update daily.

Menu:


Feature Article


Select a Category:

Relates site:

CRIME & SECURITY



ឡង់គ្រីស្ស័រស្លាកលេខខេមរភូមិន្ទបើកបុករបាំងថ្មទាំងព្រឹក

Thursday, August 23, 2007

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡង់គ្រីស្ស័រពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ២.២០៩២៤ បានបើកបោះពួយបុកក្បាលរបាំងថ្មខណ្ឌចែកផ្លូវកាលពី​វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា នៅតាមមហាវិថី​ម៉ៅសេទុង​ត្រង់ស្តុបទួលគោក ក្នុងសង្កាត់​ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បណ្តាលឱ្យក្បាលរបាំងថ្ម​បាក់បែកចេញចំនួន៣កង់ ។

ទោះបីជាយ៉ាង​ណា គ្រោះថ្នាក់ចរាចរណ៍នេះពុំបង្កឱ្យ មាន​មនុស្សរង​គ្រោះថ្នាក់ឡើយ។ ទាក់ទិននឹងការបើកបុកក្បាល​របាំងថ្មនេះ ត្រូវប៉ូលិសឱ្យដឹងថា ដោយសារតែអ្នកបើករថយន្តឡង់គ្រីស្ស័រ នោះជាប់និយាយទូរស័ព្ទ​ភ្លេចមើលផ្លូវក៏ជ្រុល​ចង្កូតតែម្តង ។ អ្នកបើកបរ​រថយន្តបង្កនោះពុំត្រូវគេស្គាល់ ឈ្មោះឡើយ ហើយក្រោយពេលជួបគ្រោះថ្នាក់ត្រូវ​បានប៉ូលិសបញ្ជូនទៅកាន់​ការិយាល័យ​ចរាចរណ៍ជើង គោកដើម្បីដោះស្រាយសងការខូចខាត ។ តាមសាក្សីនៅកន្លែង​កើតហេតុ បានប្រាប់ឱ្យដឹងថា រថយន្តឡង់ គ្រីស្ស័រខាងលើបើកបរតាម​មហាវិថីម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង។ នៅពេលធ្វើដំណើរហួស ផ្សារ​សាមគ្គីបន្តិច គេឃើញ​រថយន្តឈប់ស្តុប បន្ទាប់មកក៏បានបើកបោះពួយទៅបុកក្បាលរបាំងថ្មខណ្ឌចែក ផ្លូវពេញទំហឹងបណ្តាលឱ្យក្បាល​របាំងថ្ម​បានបែកចេញ និងបាក់​អស់៣កំណាត់ ។ បន្ទាប់ពី​បើកបុក​របាំងថ្ម បង្កការខូចខាត ប៉ូលិសចរាចរណ៍នៅក្បែរនោះបានទៅធ្វើចរាចរភ្លាមៗ និងបានឃាត់រថយន្តនាំ​យកទៅកាន់ ការិយាល័យ​ដើម្បី​ដោះស្រាយ​សងការខូចខាត ។ តាមមន្ត្រីសមត្ថកិច្ចបាន​ប្រាប់ឱ្យដឹងថា ការកើតមានគ្រោះថ្នាក់​បើក​បុករបាំងថ្មបង្កឱ្យខូចខាតនេះ ដោយសារ តែអ្នកបើកបរ​រថយន្តជាប់រវល់និយាយ​ទូរស័ព្ទភ្លេចមើលផ្លូវក៏ជ្រុលចង្កូតតែម្តង។

Source: ATKHMER taken from kohsantepheapdaily


Relates news

 

 

Current category Crime & Security - top
This Cambodia News is update daily.