KHMERNews.com

Cambodia News

- Khmer News from Phnom Penh, Cambodia - update daily.

POLITICS & ELECTIONS



ការចរចានៅតែបន្ដរវាងកម្ពុជា ថៃ

Tuesday, December 09, 2008 - by seiha

  

 

 

 

 

 

 

ដោយ  ជុំ សុភា

ការប្រជុំជាច្រើនលើកច្រើនសាររវាងថៃ និង ខ្មែរ លើបញ្ហជំលោះព្រំដែន រហូតមកដល់ពេល នេះ ពុំទាន់ឃើញមានដំណោះស្រាយណាមួយ ដែល​គាប់​ប្រសើរ​​នៅឡើយ។ បញ្ហានេះ នៅតែជា កង្វល់ របស់ ប្រជាជនខ្មែរ និង ជាចំងល់របស់អ្នកសារពត៍មានជាច្រើនផងដែរ។ នៅថ្ងៃទី ១៨ ខែ វិច្ឆិការ ក្លឹប​អ្នក​ការ​សែតកម្ពុជាបានរៀមចំ សិក្ខាសាលាមួយ ក្រោមប្រធានបទ “ប្រាសាទព្រះវិហារៈ តម្លៃជាសាកល បញ្ហព្រំដែន និងច្បាប់​អន្ដរជាតិ”។  

នៅក្នុងសិក្ខាសាលានោះ បានលើកឡើង អំពីតម្លៃជាសាកលរបស់ប្រាសាទព្រះវិហារ សក្ដិសម ជា បេតិកភណ្ឌពិភពលោក បញ្ហប្រឈម​របស់​ប្រាសាទព្រះវិហារពីជំលោះព្រំដែន ប្រវត្ដិនៃការទទួលបានប្រាសាទព្រះវិហារដែលជាមរតកខ្មែរមកវិញ ព្រមទាំងគោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការបន្ដការចរចាជំលោះព្រំដែនជាមួយ ប្រទេសថៃជាបន្ដទៅទៀត។

លោក បណ្ឌិត រស់ ចន្ដ្រាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែនថា ប្រទេសថៃទទួលស្គាល់​សន្ធិសញ្ញា​ឆ្នាំ ១៩០៤ និង ១៩០៧ ស្ដីពីព្រំដែន ខ្មែរ ថៃ ដែលធ្វើឡើងដោយបាំង និង ថៃនាសម័យនោះ រួមទាំងការកំណត់ផែនទីផងដែរ ប៉ុន្ដែ​ឥឡូវ​នេះ ថៃបាននិយាយថា បញ្ហផែនទីគឺជារឿងមួយផ្សេងទៀត។

លោក រស់ ចន្ដ្រាបុត្រ បាននិយាយថា៖ «តាមរយៈផែនទីនេះហើយ ដែលខ្មែរទាមទារ បាននូវប្រាសាទ ព្រះវិហារ មកវិញដោយសាលក្រម តុលាការ ក្រុងឡាអេ បានកាត់សេចក្ដី ឲ្យប្រាសាទព្រះវិហារ និង ដីជុំវិញប្រាសាទព្រះវិហារ ជារបស់ខ្មែរ និង ស្ថិតក្នុងអធិបតេយ្យភាព​របស់​ខ្មែរ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២ មកម្ល៉េះ»។ បន្ថែមលើសពីនេះទៀត លោកចន្ដ្រាបុត្រ បានបន្តថា ថៃព្រមព្រៀងចរចា ដោយផ្អែកលើ អនុស្សារណៈ​យោគយល់គ្នា (Memorandum of Understanding) (MOU) ឆ្នាំ ២០០០ ប៉ុន្ដែការចរចាចេះ​តែពន្យាពេល​ព្រោះ​ថៃយល់ថា​ផែនទី​គឺមាន​បញ្ហាខាងបច្ចេកទេស។

 

 

 

 

 

 

 

ពាក់ព័ន្ធនឹងបញ្ហខាងលើនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បាន ច្រាន ចោល នូវការអះអាង របស់ថៃ ដែលថា មានតំបន់ ត្រួតស៊ីគ្នា ៤,៦ គីឡូម៉ែតការេនៅចំនុច ព្រំដែនខ្មែរ ថៃ ក្បែរតំបន់ ប្រាសាទព្រះវិហារ។

លោក ផៃ ស៊ីផាន បាននិយាយថា៖ «កម្ពុជាគ្មានតំបន់ត្រួតស៊ីគ្នាដូចដែលថៃបានអះអាងនោះទេ»។ ភាគីថៃអះអាងថា មានតំបន់ត្រួតស៊ីគ្នា គឺដោយ​សំអាងលើផែនទី ឯកតោភាគីដែលគូសដោយយោធាថៃតែ ប៉ុណ្ណេះ។ ផែនទី ដែលថៃបានគូសដោយខ្លួនឯងនោះ បានធ្វើឲ្យ​អ្នក​សារព័ត៌​មាន បរទេសខ្លះ យល់ច្រឡំ ថាមាន តំបន់ត្រួតស៊ីគ្នា ដោយផ្អែកតែទៅលើ ការអះអាងរបស់ភាគីថៃ។

លោក ផៃ ស៊ីផាន បានបន្ដទៀតថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ២០០៨ ក្រសួងការបរទេសថៃបានផ្ញើ លិខិតមួយមកកាន់​ក្រសួងការបរទេស​កម្ពុជា​ ហើយក្នុងលិខិតនោះ បានបញ្ជាក់ថាកម្ពុជាបានរំលោភបំពានលើអធិបតេយ្យភាពរបស់ថៃ ដោយខាងកម្ពុជាបានហែបុណ្យកឋិនទាន ទៅកាន់វត្ដ​កែវសិក្ខាគិរីស្វារៈ។

ឆ្លើយតបនឹងបញ្ហនេះ លោក ផៃ ស៊ីផាន បានអះអាងថា វត្ដកែវសិក្ខាគិរីស្វារៈ គឺជាវត្ដរបស់កម្ពុជា  បើយោង ទៅតាមផែនទី ឆ្នាំ ១៩០៤ និង ១៩០៧ ដូច្នេះការអះ​អាងរបស់ថៃ គឺមិនត្រឹមត្រូវឡើយ។

ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន និយាយថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជា នៅតែបន្ដការចរចាបន្ដទៀតជាមួយថៃ ដោយគិតថា ប្រទេសថៃនៅតែជាមិត្ដជិតខាងខ្មែរ ហើយ រដ្ឋាភិបាលកម្ពុជានៅតែ​រក្សាការដោះស្រាយបញ្ហា​ដោយ​សន្ដិវិធី​ដើម្បី​រក្សា​ចំណង​មិត្ដភាព​រវាងប្រទេសទាំងពីរ។ 

ខាងប្រទេសថៃក្នុងឆ្នាំ ២០០៨ នេះ គឺបានជួបនូវ វិបត្ដិនរយោបាយ យ៉ាងធ្ងន់ធ្ងរ រហូតដល់មាន ការធ្វើបាតុកម្ម ទំលាក់រដ្ឋាភិបាល និង ភាពមិនចុះ​សម្រុងគ្នា ក្នុងការរៀបចំរដ្ឋាភិបាលថ្មី ហើយថ្មី្មៗនេះព្រលានយន្ដហោះ ដងមឿង និង សុវណ្ណាភូមិ ក្នុងទីក្រុង Bangkok បានផ្អាក​ឈប់​ធ្វើការមួយរយៈផងដែរ។ ព្រមជាមួយគ្នានេះនៅថ្ងៃទី ១៥ ខែ កកដ្ដា ឆ្នាំ ២០០៨ ប្រទេសថៃ បានលើក ទ័ព​​​ចូល​មក​នៅ​ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ បន្ទាប់ពីកម្ពុជាបានដាក់បញ្ចូល ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីរបេតិកភណ្ឌពិភពលោកដោយជោគជ័យ ដោយ​មានការ​ចូលរួម​ និង គាំទ្រ ពីសំណាក់ អង្គការយូនីស្កូរអន្ដរជាតិផងដែរ៕ 

 

  

 

 

 

 

 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា នៅក្នុងប្រសាសន៍មួយ ដែលដកស្រង់ ដោយ វិទ្យុអា​ស៊ី​សេរី បានមានប្រសាសន៍ថា៖ «ថៃពិបាករក channel (វិធី) ក្នុងការចរចា ហើយកម្ពុជា ក៏យល់ អំពីស្ថានភាព នយោបាយ នៅប្រទេសថៃ ថា​មាន ការលំបាក ដូច្នេះកម្ពុជា នូវតែរក្សាការចរចា ទ្វេភាគីជាមួយ ថៃជាបន្ដទៀត»។


Relates news

 

 

Current category Politics & Elections - top
This Cambodia News is update daily.