KHMERNews.com

Cambodia News

- Khmer News from Phnom Penh, Cambodia - update daily.

CRIME & SECURITY



“ ក្រមសីលធម៌សំរាប់អ្នកសារព័ត៌មានកម្ពុជា ”

Friday, October 23, 2009

២- ការទទួលខុសត្រូវ
- បំពេញករណីយកិច្ចក្នុងវិជ្ជាជីវៈតាមក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
- ការសរសេរ និពន្ធ និយាយ សំរាប់ការផ្សព្វផ្សាយ ត្រូវគោរពតាមក្បួនខ្នាតវេយ្យាករណ៏ អក្ខរាវិរុទ្ធខ្មែរ អោយបានត្រឹមត្រូវ។
- ទទួលខុសត្រូវចំពោះរាល់ការផ្សព្វផ្សាយដែលខុសការពិត ហើយត្រូវធ្វើការចុះផ្សាយកែតម្រូវរកការ ពិតទ្បើងវិញ។ ការកែតម្រូវនេះជាកាតព្វកិច្ចផ្ទាល់នៃអង្គការសារព័ត៌មានដែលបានប្រព្រឹត្តិកំហុស។
- ហាមឃាត់ការលួចថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដ៏ទៃ ហើយដាក់ឈ្មោះខ្លួនឯង។ បើថតចម្លង អត្ថបទ និងរូបភាពរបស់អ្នកដ៏ទៃ ដើម្បីយកមកចុះផ្សាយត្រូវដាក់ឈ្មោះ និងការអនុញ្ញាតពីម្ចាស់ប្រភព។
- ទទួលយកតែភារកិច្ចណាដែលថ្លៃថ្នូរតាមវិជ្ជាជីវៈសារព័ត៌មាន និងមិនធ្វើអោយខូចប្រយោជន៏ ឬ ធ្វើ ឲ្យបែកបាក់សាមគ្គីភាពអ្នកសារព័ត៌មានដូចគ្នា។
- ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវ ផ្សាយពាណិជ្ជកម្មទាំងទ្បាយណា  ដែលធ្វើឲ្យប៉:ពាល់ដល់ប្រពៃណី ទំនៀមទំលាប់ និង តម្លៃរបស់ជាតិ។

៣- ភាពឯករាជ្យ
- ត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយសីលធម៌វិជ្ជាជីវៈ ដែលគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សឈរលើ មូលដ្ឋាន មិនលំអៀងហើយមានឯករាជ្យ។
- ត្រូវហ៊ានបដិសេធ សរសេរ និយាយ បញ្ចាំងរូបភាព ដែលផ្ទុយពីការពិត ដែលជាការផ្តល់ផល ប្រយោជន៏ឲ្យការរកស៊ីរបស់បុគ្គល ឬ ក្រុមមនុស្ស។ ធ្វើបែបនេះដើម្បីពង្រឹងកិត្យានុភាព និងវិជ្ជាជីវៈរបស់ អ្នកសារព័ត៌មាន។
- ចាងហ្វាង ឬ និពន្ធនាយកត្រូវបែងចែកឲ្យដាច់ពីគ្នា រវាងអត្ថបទព័ត៌មាន និងអត្ថបទឃោសនា។ ធ្វើបែប នេះគឺ ដើម្បីពង្រឹងកិត្យានុភាព និងឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ។
- ត្រូវប្រកាន់ខ្លួនជាអ្នកសារព័ត៌មាន សេរី ឯករាជ្យ យុត្តិធម៌ អព្យាក្រិត មិនលំងៀង ឬ ប្រកាន់និន្នាការ នយោបាយណាមួយទ្បើយ។
- ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គប្បីរួបរួមគ្នាការពារសេរីភាពសារព័ត៌មាន និងការពារមិនអោយមានការត្រួត ពិនិត្យមុនពេលផ្សព្វផ្សាយ។
- អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានអធិបតេយ្យរបស់ស្ថាប័នផ្សព្វផ្សាយឯករាជ្យ និងវិជ្ជាជីវៈដែលខ្លួន ធ្វើការនោះទេ។

៤- ប្រភព
- រក្សាជាសម្ងាត់ចំពោះប្រភពព័ត៌មានដែលផ្តល់ឲ្យ និងមិនត្រូវប្រើសិទ្ធិអំណាចក្នុងការផ្សាយរបស់ខ្លួន ដើម្បីបង្ហាញអត្តសញ្ញាណរបស់ប្រភពព័ត៌មានទេ ប្រសិនបើគ្មានការយល់ព្រមពីសាម៉ីខ្លួនជាមុននោះ។
- ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមិនត្រូវយកស្នាដៃអ្នកដទៃមកធ្វើជាស្នាដៃរបស់ខ្លួនទ្បើយ (រាល់ការ ចម្លង និងប្រើរូបភាពផ្សេងៗ ត្រូវបញ្ជាក់ពីប្រភពដើមឲ្យបានច្បាស់លាស់)។

៥- បុគ្គលឯកជន
- អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិបុគ្គលស្របតាមលទ្ធិប្រជាធិបតេយ្យ។
- អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានលើជីវិតឯកជនរបស់បុគ្គលទ្បើយ លើកលែងតែមានភាពចាំ បាច់តម្រូវឲ្យមានការផ្សព្វផ្សាយ ដើម្បីការពារផលប្រយោជន៏សាធារណ:។
- អ្នកសារព័ត៌មានមិនត្រូវទទួចសួរ ទូរស័ព្ទ តាមស្វែងរក និងថតរូបបុគ្គលណាម្នាក់ នៅពេលដែលការ ស្នើរសុំត្រូវបានបដិសេធន៏ ហើយមិនត្រូវបំពានលើទ្រព្យសម្បត្តិគេទេ នៅពេលដែលត្រូវបានស្នើសុំអោយ ចាកចេញ និង មិនត្រូវតាមប្រមាញ់គេទ្បើយ។
- ក្នុងករណីដែលជាប់ពាក់ព័ន្ធទៅនឹងទុក្ខសោក និងភាពតក់ស្លុតរបស់បុគ្គល ការសាកសួរត្រូវធ្វើទ្បើង ដោយយល់ចិត្តប្រកបដោយការប្រុងប្រយ័ត្ន និងមិនត្រូវធ្វើអោយប៉ះពាល់អារម្មណ៏ផ្លូវចិត្តរបស់បុគ្គល ដែលពាក់ព័ន្ធនោះទេ។ ទាំងនេះមិនត្រូវដាក់កំរិតលើសិទ្ធិក្នុងការរាយការណ៏ ប្រកបដោយភាពត្រឹមត្រូវ ដូចជាការស៊ើបសួរនោះទេ។
- ត្រូវទទួលស្គាល់ថា បុគ្គលឯកជនមានសិទ្ធិក្នុងការគ្រប់គ្រងព័ត៌មានអំពីខ្លួនគេ ច្រើនជាងមន្រ្តីសាធារណ: និងអ្នកដ៏ទៃទៀត ដែលខិតខំស្វែងរក អំណាច  ឥទ្ធិពល ឬ ការចាប់អារម្មណ៏។ មានតែសេចក្តីត្រូវការជាចាំបាច់ពីសាធារណជនតែមួយគត់ ដែលអាចជ្រៀតចូលឯកជនភាពរបស់នរណាម្នាក់។
- ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញរូបថតរបស់បុគ្គលណាម្នាក់ ដោយសារតែនិយោជកបញ្ឈប់ពីការងារ នោះទេ។ លើកលែងតែបុគ្គលនោះពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ ដូចជាការលួចបន្លំប្រាក់កាស ឆរបោក រំលោភសេចក្តីទុកចិត្ត ។ល។
- ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សព្វផ្សាយអំពីសម្ព័ន្ធភាពផ្លូវភេទ នៅក្នុងចំណងអាពាហ៏ពិពាហ៏ ឬ ក្រោយការ លែងលះ ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួនទ្បើយ។

៦- ស្រ្តី កុមារ និងជនពិការ
- អ្នកសារព័ត៌មានត្រូវមានការគិតគូរពីផលប៉ះពាល់ដល់ជីវភាពសាធារណ: ជាពិសេសស្ថានភាពស្រ្តី កុមារ និងជនពិការ។
- មិនត្រូវប្រើប្រាស់រូបភាពអាក្រាត  ឬ  រូបភាពដែលស្រើបស្រាលរបស់ជនរងគ្រោះ  ក្នុងការផ្សព្វផ្សាយ ដែលធ្វើអោយបាត់បង់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ។
- អ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់ពាក្យ ឬ  ឃ្លាដែលហាក់ដូចជាមានការវិនិច្ឆ័យទៅលើជនរងគ្រោះ ឬ ជនសង្ស័យដែលជាស្រ្តី កុមារ និងជនពិការ។ ឧទាហរណ៏៖ ស្រ្តីពេស្យា ស្រីខូច អ្នកញៀនថ្នាំ កំបុតដៃ កំបុតជើង ទ្បប់សតិ។ល។
- អ្នកសារព័ត៌មានមិនត្រូវធ្វើកិច្ចសម្ភាស និងថតរូបកុមារមានអាយុតិចជាង១៨ឆ្នាំ ដែលជាប់ពាក់ព័ន្ធ នឹងសុខមាលភាពរបស់ខ្លួនគេ ឬ របស់កុមារដ៏ទៃទៀតដើម្បីធ្វើការផ្សាយទេ លុះត្រាតែមានការយល់ព្រម ពីឪពុកម្តាយ ឬ អាណាព្យាបាល ឬ អ្នកដែលទទួលខុសត្រូវលើរឿងនោះ។
- អ្នកសារព័ត៌មានមិនត្រូវប្រើសម្ភារ:ដើម្បីជាថ្នូរនឹងការទទួលបានព័ត៌មាន ទាក់ទងនឹងសុខមាលភាពរបស់ កុមារទេ ហើយឪពុកម្តាយ ឬ អ្នកថែរក្សាកុមារ ក៏មិនត្រូវទទួលសម្ភារ:សំរាប់កូនៗរបស់ពួកគេដែរ ទាល់តែវាបង្ហាញអោយឃើញច្បាស់ថា វាជាចំណាប់អារម្មណ៏របស់កុមារ។
- ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណកុមារ ដែលមានអាយុក្រោម១៨ឆ្នាំ ដែលជាជនរងគ្រោះ ឬ ជាសាក្សី នៅក្នុងករណីបទល្មើសផ្លូវភេទទ្បើយ។


 

 

Current category Crime & Security - top
This Cambodia News is update daily.