KHMERNews.com

Cambodia News

- Khmer News from Phnom Penh, Cambodia - update daily.

CRIME & SECURITY



“ ក្រមសីលធម៌សំរាប់អ្នកសារព័ត៌មានកម្ពុជា ”

Friday, October 23, 2009

៧- ការរើសអើង
- អ្នកសារព័ត៌មានត្រូវគោរព និងអនុវត្តតាមអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការ លុបបំបាត់រាល់ទំរង់នៃការរើសអើង ប្រកាន់ពូជសាសន៏ សាសនា និងបញ្ហាភេទ។
- អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬ សេចក្តីបញ្ជាក់ដែលធ្វើអោយមានគ្រោះថ្នាក់ដល់     ពូជសាសន៏ ពណ៌សំប្បុរ សាសនា យេនឌ័រ ភេទ របស់បុគ្គល ឬ ធ្វើអោយមានគ្រោះថ្នាក់ដល់ជនពិការ ឬ អ្នកដែលមានជម្ងឺផ្លូវកាយ និងផ្លូវចិត្ត។
- អ្នកសារព័ត៌មានត្រូវចៀសវាងការស្អប់ បុរេវិនិច្ឆ័យ អាកប្បកិរិយាមើលងាយ និងការប្រកាន់ពូជសាសន៏ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការរាងកាយ ពិការស្មារតី ឬ អ្វីផ្សេងៗទៀតរបស់សារវតា សង្គម។
- សេចក្តីលំអិត ពូជសាសន៏ ពណ៌សំប្បុរ សាសនា ភេទ ជម្ងឺផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គល ឬ ជនពិការ ត្រូវជៀសវាងមិនត្រូវលើកទ្បើងទេ លុះត្រាតែលក្ខណ:ទាំងនោះវាទាក់ទងទៅនឹងសំណុំរឿង។

៨- ការញុះញង់
- មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល ឬ បំភ្លៃសភាពការណ៏ផ្សេងៗ ខុសពីការពិត ដែលនាំអោយមានការចលាចលសង្គម និង ប្រទេសជាតិ។
- អ្នកសារព័ត៌មានត្រូវចាត់ទុកថាមានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ចំពោះការប្រើពាក្យអសុរស មួលបង្កាច់ និងការចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងការក្រទ្បៃព្រឹត្តិការណ៏ផ្ទុយពីការពិត។

៩- ការសូកប៉ាន់
- អ្នកសារព័ត៌មានមិនត្រូវទទួលយកការផ្គាប់ផ្គុន     ឬ  ការតម្រូវចិត្តណាមួយដែលនាំឲ្យអាប់ឱនប៉ះពាល់ ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនទ្បើយ។
- ហាមដាច់ខាតមិនត្រូវទទួលយកនូវសំណូកសូកប៉ាន់ ដើម្បីជាថ្នូរនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតដែល បណ្តាលអោយសាធារណជនមានការយល់ខុស។
- អ្នកសារព័ត៌មានត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំអោយប្រទេសជាតិធ្លាក់ ទៅក្នុងគ្រោះមហន្តរាយ។

១០- ប្រពៃណីជាតិ
-    អ្នកសារព័ត៌មាន ត្រូវគោរពប្រពៃណីទំនៀមទំលាប់ល្អ របស់សង្គមជាតិ។
- ត្រូវរក្សានូវអត្តសញ្ញាណ  សាសនា  ប្រពៃណី   និង  វប្បធម៌ជាតិ   ដែលកំពុងធ្វើអោយមានការឱនថយ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
- មិនត្រូវផ្សព្វផ្សាយរូបភាពអាសអាភាស រូបភាពសោកនាកម្មដោយមិនបិទបាំង និង អត្ថបទដែលធ្វើ ឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់ជាតិ។

១១- ការរាយការណ៏ពីអំពើឧក្រិដ្ឋកម្ម
- សេចក្តីរាយការណ៏ព័ត៌មានអំពីបទឧក្រិដ្ឋដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ឬ តុលាការមិនទាន់ វិនិច្ឆ័យត្រូវបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានបញ្ចេញមតិយោបល់នៅក្នុងអត្ថបទនោះ។
- នៅពេលរាយការណ៏ពីអំពើឃាតកម្ម គប្បីត្រូវយកចិត្តទុកដាក់ដើម្បីចៀសវាងនូវការផ្សាយលំអិតពីវិធី ដែលប្រើប្រាស់ក្នុងការសំលាប់ណាមួយហួសហេតុ។
-     អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋ និងមិនត្រូវចោទប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជន នៅពេលដែលតុលាការមិនទាន់បានវិនិច្ឆ័យទោសនោះឡើយ។
- សាច់ញាតិ ឬ មិត្តភ័ក្តិ របស់អ្នកដែលត្រូវបានចោទប្រកាន់  ឬ កាត់ទោសពីបទឧក្រិដ្ឋ   ជាទូទៅមិនត្រូវ បង្ហាញអត្តសញ្ញាណ ដោយគ្មានការយល់ព្រមពីពួកគេទ្បើយ លុះត្រាតែពួកគេជាអ្នកជាប់ទាក់ទងនឹង រឿងក្តីតែម្តង។
-   ត្រូវផ្តោតការយកចិត្តទុកដាក់   ជាពិសេសដល់សុវត្ថិភាពអ្នកដែលងាយរងគ្រោះ    ជាកុមារ    ជាសាក្សី ឬ ជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម។ អ្នកសារព័ត៌មាន   មិនគួរទាមទារសិទ្ធិក្នុងការរាយការណ៏  ដែលត្រឹមត្រូវ តាមច្បាប់នោះទេ។
- ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណជនរងគ្រោះដោយការរំលោភផ្លូវភេទ និងជនសង្ស័យមិន គ្រប់អាយុ    ឬ   ផ្សព្វផ្សាយនូវអ្វី     ដែលរួមចំណែកក្នុងការធ្វើអោយស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ លុះត្រាតែមានហេតុផលស្របច្បាប់ ។
- អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណ:មិនសមរម្យ ឃោឃៅ ឬ  អំពើហិង្សាលើរាងកាយ និងអំពើហិង្សានៃការរួមភេទនោះទេ។

សេចក្តីព្រាងក្រមសីលធម៌រួមខាងលើនេះ រៀបចំដោយៈ   ក្រុមការងារសារព័ត៌មានកម្ពុជា  ដែលរួមមាន តំណាងមកពីមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ  (CCIM) សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិប តេយ្យ (KJD) សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព (CPAL) សមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា  (CWJA)  សហភាពអ្នកកាសែតឯករាជ្យ  (IJU)  សមាគមអ្នកសារព័ត៌មានអព្យាក្រិតប្រជាធិបតេយ្យ (CNJF)   សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា (CINJA) និង វេទិកាអង្គការព័ត៌មានកម្ពុជាស្តីពី “បរិស្ថាន” (CMFE)។


Relates news

 

 

Current category Crime & Security - top
This Cambodia News is update daily.